Home/ជំនាញសន្តិសុខសាយប័រ/ចំណេះដឹងអំពីការវាយប្រហាតាម Telegram និង របៀបនៃការក...
ជំនាញសន្តិសុខសាយប័រ

ចំណេះដឹងអំពីការវាយប្រហាតាម Telegram និង របៀបនៃការការពារគណនី

ឆាប់លុបជាបន្ទាន់បើឃើញ File ទាំងអស់នេះផ្ញើរតាម Telegram

CyberKH|📅 Jul 25, 2026|1 min read|👁 22 views

ហានិភ័យនៃការវាយប្រហារតាម Telegram៖ អ្វីដែលអ្នកគួរយល់ដឹង និងវិធីការពារខ្លួន

បច្ចុប្បន្ន Telegram បានក្លាយជាមធ្យោបាយផ្ញើសារដ៏ពេញនិយមបំផុតមួយ ដោយសារវាមានភាពងាយស្រួល ល្បឿន និងសមត្ថភាពក្នុងការបង្កើតជាវេទិកាជជែកជាក្រុម (Groups & Channels) ធំៗ។ ទោះជាយ៉ាងណាក៏ដោយ ភាពពេញនិយមនេះបានធ្វើឱ្យ Telegram ក្លាយទៅជាគោលដៅចម្បងមួយរបស់ក្រុមជនខិលខូច និងចោរព័ត៌មានវិទ្យា (Hackers) ក្នុងការវាយប្រហារ លួចទិន្នន័យ និងឆបោកថវិកា។

Image

១. ប្រភេទទម្រង់នៃការវាយប្រហារទូទៅតាម Telegram

ការឆបោកយកគណនី និងលេខកូដ OTP (Phishing & Account Hijacking)

Image នេះជាទម្រង់នៃការវាយប្រហារដែលកើតឡើងញឹកញាប់បំផុតដើម្បីធ្វើការគ្រប់គ្រង់គណនី telegram របស់អ្នកប្រើប្រាស់៖

ការក្លែងបន្លំជាក្រុមការងារ Telegram (Fake Support):​ ចោរព័ត៌មានវិទ្យានឹងផ្ញើសារប្រាប់អ្នកប្រើប្រាស់ថា គណនីរបស់អ្នកមានបញ្ហាសុវត្ថិភាព ឬជិតត្រូវបានបិទដំណើរការហើយតម្រូវឱ្យអ្នកចុចលើតំណភ្ជាប់ (Link) ក្លែងក្លាយដើម្បីផ្ទៀងផ្ទាត់។

ការចម្លងមេរោគ និងវីរុស (Malware Distribution)

Image

Telegram អនុញ្ញាតឱ្យផ្ញើឯកសាររហូតដល់ ២GB ដែលជាឱកាសមាសសម្រាប់ជនខិលខូច៖

ពួកគេតែងតែបង្កប់មេរោគ (Spyware, Trojan, ឬ Ransomware) ក្នុងទម្រង់ជាកម្មវិធី (.z ឬ​​ .apk.exe​) ឯកសារ PDF ក្លែងក្លាយ ឬរូបភាពក្លែងក្លាយ។

នៅពេលអ្នកទាញយក និងបើកឯកសារទាំងនោះ មេរោគនឹងត្រូវបានដំឡើងទៅក្នុង computer របស់លោកអ្នក និងលួចយកទិន្នន័យសម្ងាត់ លេខសម្ងាត់ ឬបញ្ជាឧបករណ៍របស់អ្នកពីចម្ងាយ។

២. ផលប៉ះពាល់នៃការរងគ្រោះ

បាត់បង់ឯកជនភាព និងព័ត៌មានសម្ងាត់: រូបភាព ឯកសារ screenshot និងសារឆ្លើយឆ្លងទាំងឡាយអាចត្រូវគេលួចយកទៅគំរាមកំហែង (Blackmail)។

បាត់បង់ថវិកា: អាចត្រូវគេលួចប្រាក់ពីគណនីធនាគារ ឬកាបូបលុយឌីជីថល។

ប៉ះពាល់ដល់អ្នកដទៃ: នៅពេលគណនីរបស់អ្នកត្រូវគេ Hack ជនខិលខូចនឹងប្រើប្រាស់គណនីរបស់អ្នកទៅបោកប្រាស់មិត្តភក្តិ ឬទំនាក់ទំនងរបស់អ្នកបន្តទៀត។

៣. វិធីសាស្ត្រការពារខ្លួនពីការវាយប្រហារតាម Telegram

ដើម្បីបង្កើនសុវត្ថិភាពគណនី និងទិន្នន័យផ្ទាល់ខ្លួន អ្នកគួរអនុវត្តតាមចំណុចសំខាន់ៗខាងក្រោម៖

1.បើកមុខងារផ្ទៀងផ្ទាត់ ២ ដំណាក់កាល ឬ (Two-Step Verification): ចូលទៅកាន់ Settings > Privacy and Security > Two-Step Verification រួចបង្កើតលេខកូដសម្ងាត់ (Password) ចំNumbers បន្ថែមលើ OTP។ 2.ហាមចែករំលែកលេខកូដ OTP ដាច់ខាត: គ្មានបុគ្គលិក Telegram ណាមកទាមទារលេខ OTP ពីអ្នកប្រើប្រាស់ឡើយ។ 3.បិទការទាញយកឯកសារស្វ័យប្រវត្តិ (Disable Auto-Download)

4.ចូលទៅកាន់ Settings > Data and Storage រួចបិទ Automatic media download ដើម្បីការពារការទាញយកមេរោគដោយមិនដឹងខ្លួន។

5.កំណត់ឯកជនភាពគណនី (Privacy Settings):

6.កំណត់ Phone Number និង Groups & Channels ឱ្យនៅត្រឹម My ContactsNobody ដើម្បីការពារកុំឱ្យគេទាញចូល Group ឆបោក។

7.ពិនិត្យ Active Sessions ឱ្យបានញឹកញាប់: ចូលទៅកាន់ Settings > Devices ប្រសិនបើប្រទះឃើញមានឧបករណ៍ចម្លែកដេលលោកអ្នកមិនស្គាល់ ត្រូវចុច Terminate All Other Sessions ភ្លាមៗ រួចទុកតែ session ដែលលោកអ្នកស្គាលថាជារបស់លោកអ្នកដែលកំពុងប្រើប្រាស់។

8.ប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ និងឯកសារប្លែកៗ: កុំប្រញាប់ចុច Link ឬទាញយកឯកសារដែលផ្ញើមកពីគណនីមិនស្គាល់ ឬគណនីមិត្តភក្តិដែលផ្ញើសារខុសពីធម្មតា។

CK
CyberKH
// OSCP+ | OSCP | eCPTX | eCPPT | CCNA | PCNSE
អ្នកជំនាញផ្នែក Cybersecurity — penetration testing, red teaming, security research។