// CyberKH.com

សូមស្វាគមន៍មកកាន់ CyberKH ដែលជា វេបសាយ ផ្តល់ចំណេះដឹងផ្នែកសន្តិសុខសាយប័រ និងបច្ចេកវិទ្យាសម្រាប់ប្រជាជនកម្ពុជា។

ឌីជីថលជាជំនាញតែមួយគត់ដែលមាននៅក្នុងខួក្បាលរបស់ខ្ញុំចាប់តាំងពីមុនការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិរបស់ខ្ញុំ។ ហើយការចែករំលែកចំណេះដឹង គឺជាក្តីស្រមៃរបស់ខ្ញុំ ដែលជាការលើកទឹកចិត្តរបស់ខ្លួនខ្ញុំផ្ទាល់។

វាគឺជារឿងដែលគួរឲ្យកោតសរសើរ និងដឹងគុណចំពោះអ្នកធ្វើមាតិកាចែករំលែក ផ្តល់ជាគន្លឹះ ចំណេះដឹងដែលឈានដល់ជាការនាំផ្លូវឲ្យរកឃើញនូវដំណោះស្រាយអំពីបញ្ហា ដែលខ្ញុំបានចំណាយពេលវេលាដើម្បីដោះស្រាយជាច្រើនម៉ោង ឬច្រើនថ្ងៃឬឈានដល់ច្រើនសប្តារហ៏ ដែលមិនមានអ្នកណាអាចពិភាក្សា ឬផ្តល់ជាមតិយោបល់បាន តែជាកុសលដំណោះស្រាយទាំងនោះ ខ្ញុំអាចរកវាឃើញនៅលើ blog post ដែលមានអាយុកាលចេញផ្សាយច្រើនជាង ១០ ឆ្នាំមុន។ ហេតុដូច្នេះទើបធ្វើឲ្យខ្ញុំ មានកូនចិត្តមួយហ៊ានចំណាយពេលវេលា ដើម្បីធ្វើជាវេបសាយនេះ ដើម្បីប្រជាជនខ្មែរ។

នាំមកជូនដោយអ្នកជំនាញដែលមានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ៖

OSCP+, OSCP, eCPTX, eCPPT, Pentest+, CCNA S&R, CCNA Security, Cisco CyberOps, PCNSE, and more


[ LATEST ]

អត្ថបទថ្មីៗ